ព្រឹត្តិការណ៍សំខាន់ៗ

«ក្រុងសៀមរាបថ្មី» (Grand Siemreap) នឹងក្លាយជាក្រុងទំនើប តែរចនាប័ទ្មបែបបុរាណ
គម្រោងបង្កើត «ក្រុងសៀមរាបថ្មី» ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបក្នុងឆ្នាំ២០២០-២០៣៥នោះ គឺមានទីតាំងនៅម្តុំអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបញ្ជាក់ថា អាចជាទីក្រុងទំនើបឬជាទីក្រុងវៃឆ្លាត ប៉ុន្តែរចនាប័ទ្មបែបទីក្រុងបុរាណ។

វិស័យទេសចរណ៍សៀមរាបរំពឹងទទួលភ្ញៀវចិនលើស ២០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៣ នេះ ខណៈបច្ចុប្បន្នមានភ្ញៀវអន្តរជាតិពី ១ ៧០០-១ ៨០០ នាក់ ក្នុង ១ ថ្ងៃ
វិស័យទេសចរណ៍ខេត្តសៀមរាបរំពឹងទទួលបានភ្ញៀវទេសចរចិន លើសពីជាង ២០ ម៉ឺននាក់ ក្នុងចំណោមភ្ញៀវជនជាតិចិនប្រមាណជាង ៨០ ម៉ឺននាក់ ដែលអាចនឹងមកដល់កម្ពុជាក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាក្នុងតំបន់ (ស៊ីហ្គេម និងប៉ារ៉ាហ្គេម) និងព្រឹត្តិការណ៍ក្នុងស្រុកជាច្រើន ពិសេសអង្គរសង្ក្រាន្ត។ នេះបើយោងតាមរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍។
